សុភាសិត ( កាត់ទឹកមិនដាច់ កាត់សាច់មិនបាន ) ។ កាត់ទឹកមិនដាច់ មានន័យថា ទឹកជាវត្ថុរាវយើងមិនអាចកាត់ដាច់បានឡើយ ។ កាត់សាច់មិនបាន មានន័យថា សំដៅលើឪពុកម្ដាយ ដែលពេលមានកូនប្រព្រឹត្តខុសឆ្គងក៏បានខឹងនិងបណ្ដេញចេញពីផ្ទះមិនហៅរក ជាដើម ។ប៉ុន្ដែក្រោយមកដោយអំណាចសេចក្ដីស្រលាញ់ និងការមានព្រហ្មវិហារធម៌ចំពោះកូនក៏មិនដាច់ចិត្ដ ហើយក៏បានហៅឲ្យត្រឡប់មកវិញ ។ នេះគ្រាន់តែជាការនិយាយសង្ខេបប៉ុណ្ណោះ តែសេចក្ដីលម្អិតសូមស្ដាប់ការបកស្រាយ នៅក្នុងវីដេអូខាងក្រោមដែលមានការពន្យល់យ៉ាងក្បោះក្បាយ ។ សូមរីករាយក្នុងការស្ដាប់ដូចតទៅ !!
សុភាសិត( កាត់ទឹកមិនដាច់ កាត់សាច់មិនបាន )
No comments:
Post a Comment