សុភាសិត ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រនុកឲ្យនឿយពីក្មេង
ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រនុកឲ្យនឿយពីក្មេង មានន័យថា សំដៅទៅលើទឹកគ្រឿង កាលណាយើងបានអន្លក់ច្រើន យើងនឹងឆ្ងាញ់ពិសារមិនខាន តែបើយើងមិនសូវមានអន្លក់ទេនោះមិនសូវឆ្ងាញ់ឡើយ ។ ចង់ស្រនុកឲ្យនឿយពីក្មេង មានន័យថា យើងត្រូវប្រឹងប្រែងធ្វើការងាររកលុយកាក់ឲ្យបានច្រើនពីក្មេង ពេលយើងចាស់ឡើង ធ្វើការងារមិនកើត គឺយើងនឹងសោយសុខនូវទ្រព្យរបស់ដែលយើងបានរកទុកដាក់ពីក្មេងនោះហើយ ។ តែបើយើងពីក្មេងមិនប្រឹងប្រែងរកទេ នោះដល់ចាស់ឡើងគឺមិនបានសុខសម្រាន្ដឡើយ ពោលគឺលំបាកមិនខាន។ សូមស្ដាប់ការបកស្រាយ លម្អិតក្នុងវីដេអូខាងក្រោម ។
No comments:
Post a Comment